សូមស្វាគមន៍
ប្រព័ន្ធគ្រប់គ្រងទិន្ន័យរបស់ គ.ជ.ទ.ម.ក គឺជាការប្រមូលផ្តុំនូវន្នន័យនិងព័ត៌មានគ្រប់ប្រភេទដែលប្រមូលបានពីបណ្តាកម្មវិធី គម្រោង និងក្រសួង-ស្ថាប័នពាក់ព័ន្ឋជាសមាជិក គ.ជ.ទ.ម.ក។ មានទិន្នន័យនិងព័ត៌មានច្រើនប្រភេទដែលរក្សាទុកក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន័យនេះមានជាអាទិ៍ ទិន្នន័យប្រព័ន្ឋព័ត៌មានភូមិសាស្រ្ត រូបថតផ្កាយរណប បណ្តុំទិន្នន័យរយៈកម្ពស់ភូមិសាស្រ្ត ទិន្នន័យជលសាស្ត្រនិងឧតុនិយម រួមទាំងទិន្នន័យជាច្រើនប្រភេទផ្សេងទៀត។ ទិន្នន័យទាំងនេះត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យមេរបស់ គ.ជ.ទ.ម.ក។
សេវាផែនទីភូមិសាស្រ្តឌីជីថល(WMS)លើបណ្តាញអ៊ិនធឺណែត គឺជាឧបករណ៍សម្រាប់បង្ហាញ និង ផ្សព្យផ្សាយទិន្នន័យព័ត៌មានភូមិសាស្រ្ត នៅក្នុងប្រព័ន្ធអីនធឹណែត។ WMS នេះជួយអ្នកប្រើប្រាស់ ក្នុងការស្វែងរកព័ត៌មានជាក់លាក់និងសំខាន់ៗ លើផែនទី, បណ្តុំទិន្នន័យ ទៅតាមមាត្រដ្ឌានផែនទី ដោយប្រើឧបករណ៍ស្វែងរកទិន្នន័យ កម្រិតខ្ពស់។
គ.ជ.ទ.ម.ក ធ្វើការគ្រប់គ្រងបណ្តាទិន្នន័យ និងព័តមានរួមមានទិន្នន័យរយៈពេលវែង ទិន្នន័យប្រព័ន្ឋព័ត៌មានភូមិសាស្ត្រនិងទិន្នន័យនានា ដែលគាំទ្រការងារស្នូល របស់ គ.ជ.ទ.ម.ក និងភាគីដែលពាក់ព័ន្ធផ្សេងៗទៀត។
Browse Maps
